Untitled Document
   
Donwnload Khmer Font |  ការព្យាករណ៏អាកាសធាតុ Weather Forecast Welcome
Login Logout
 
Untitled Document
   Pilot Projects>>Kamchai Mear>>Kamchai Mear Overview Untitled Document
Search:   
 
Untitled Document
  Untitled Document

សេចក្តីសងេ្ខបពីគម្រោង

ការសម្គាល់របស់គម្រោងកំចាយមារ

ស្រុកកំចាយមារគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង១២ នៅក្នុងខេត្តព្រៃវែង ដែលមានចម្ងាយប្រហែល ១៤០គម ពីក្រុងភ្នំពេញ។ ស្រុកកំចាយមារមាន ផៃ្ទដីសរុប ៣៥ ១៨២.៥០ហិតា និងមានផៃ្ទដី ២៣ ៤៧៨.១០ហិតា ជាដីកសិកម្ម។ ប្រជាជនសរុបមានចំនួន ៨៤ ១៦១នាក់ ដែលមាន ៤៤ ២៤៨នាក់ ជាស្ត្រី ដង់សីតេប្រជាជន ប្រហែល ២៣៩នាក់/គម២។

ស្រុកកំចាយមារមានទីរួមស្រុកក្នុងភូមិជរ៣ នៃឃុំក្រញូង មានប្រជាជនសរុបនៅក្នុងឃុំទាំងបីមានចំនួន ៣៩៥៤១នាក់ ដែលមានស្ត្រីចំនួន ២០ ៩៨៨នាក់ មានផៃ្ទដីសរុប ១១ ០៧៨ហិតា ដែលផៃ្ទដី ៨ ៩០៤.៤៥ហិតា ជាដីកសិកម្ម។ ឃុំស្មោងជើងមានភូមិចំនួន១៧ មានប្រជាជនសរុប ១៥ ៨៤២នាក់ ដែលមានស្ត្រីចំនួន ៨ ៣៨៥នាក់ មានផៃ្ទដីសរុប ៤ ២៤០ហិតា (៣ ៤៤១.៥២ហិតា ជាដីកសិកម្ម) និងមានទីប្រជុំជននៅក្នុងភូមិពារភ្លើង។ ឃុំស្មោងត្បូង មានភូមិចំនួន២០ភូមិ មានប្រជាជនសរុប ១២ ១៥៧នាក់ ដែលមានស្ត្រីចំនួន ២ ៤២៤នាក់។ មានផៃ្ទដីសរុប ៤ ១៦៥ហិតា និងមាន ៣ ០៤០.៩៣ហិតា ជាដីកសិកម្មនិងមានទីប្រជុំជននៅភូមិព្រៃថោន។ ឃុំក្រញូងមានភូមិចំនួន១៩ភូមិ មានប្រជាជនសរុប ១១ ៥៤២នាក់ ដែលមានស្ត្រីចំនួន ៨ ៣៨៥នាក់។ មានផៃ្ទដីសរុប ២ ៦៧៣ហិតា និងមាន ២ ៤២២ហិតា ជាដីកសិកម្ម មានទីប្រជុំជនក្នុងភូមិកំចាយមារ។

គម្រោងអាយរីជ ធើ្វការគ្របដណ្តប់លើឃុំស្មោងជើង ឃុំស្មោងត្បូង និងឃុំក្រញូង នៃស្រុកកំចាយមារ ក្នុងខេត្តព្រៃវែង។ ក្នុងនោះក៏មានបន្ថែមសេវាមួយចំនួនដូចជា វិទ្យុសហគមន៍ និងសេវាទូរសព្ទ័ ដែលមានតម្លៃថោក ហើយអាចត្រូវបានពង្រីក ទូទាំងឃុំផងដែរ។ ទីប្រជុំជននៃស្រុកកំចាយមារមានចម្ងាយប្រហែល ៤៥គម ភាគខាងកើតនៃទីរួមខេត្តព្រៃវែងដោយចំណាយរយៈពេលប្រហែលមួយម៉ោង បើធ្វើដំណើរដោយរថយន្តតាមផ្លូវលំ។ ស្រុកកំចាយមារមានប្រជាជនសរុបទាំងអស់ចំនួន ៨០ ០០០នាក់ ក្នុងឆ្នាំ២០០៣ នៅក្នុងឃុំទាំង៨ និងប្រហែល៤២ភូមិ។ ពួកគាត់ស្ទើរតែពាក់កណ្តាលត្រូវជាក្រុមគោលដៅរបស់គម្រោង ហើយប្រហែល ៧០ភាគរយដែលស្ថិតនៅក្នុងស្រុកមានអាយុពី៦ ទៅ ១៤ឆ្នាំ បានចូលរៀន និងប្រជាជនជាងពាក់កណ្តាលមានអាយុក្រោម១៨ឆ្នាំ។

ស្រុកកំចាយមារមានប្រជាជនប្រហែល៩០ភាគរយប្រកបមុខរបរកសិកម្ម ដំណាំស្រូវ និងមានមុខរបរ បន្ទាប់បន្សំដូចជា ធ្វើចំការ នេសាទត្រី ដាំដំណាំអំពៅ ខ្លះទៀតលក់ដូរបន្តិចបន្តួច នៅក្នុងភូមិ។ ស្រុកមួយភាគជាជំរាលទាបងាយស្រួលទទួលរងគ្រោះដោយទឹកជំនន់ ប៉ុន្តែភាពរាំងស្ងួតនៅ តែកើតមានឡើងនៅក្នុងរដូវប្រាំងដែលជាផលវិបាកសម្រាប់ អ្នកភូមិជារាងរាល់ឆ្នាំ។

ឃុំទាំងបីត្រូវបានចាត់ទុកជាតំបន់ក្រីក្រដែលមានកម្រឹតជាមធ្យមនៃយុវវ័យដែលចេះអាន ចេះសរសេរអក្សរ មានចំនួនទាបជាង ៨០ភាគរយ និងប្រហែល៧៤ភាគរយជាស្ត្រី។ តំបន់នេះគ្មានអគ្គីសនីប្រើប្រាស់ទេ ភាគច្រើនពួកគាត់ប្រើអាគុយ និងម៉ាស៊ីនភ្លើង ជាពិសេសគ្មានផ្លូវកៅស៊ូសម្រាប់ធ្វើដំណើរឡើយ។ កសិករប្រហែល ១៥ភាគរយ មានម៉ូតូជាយានជំនិះផ្ទាល់ខ្លួន ២ភាគ៣ មានកង់ជាយានជំនិះ និងក្រោម ១ភាគ៣ មានទូរទស្សន៍សម្រាប់មើល។ ពួកគាត់ភាគច្រើនមានវិទ្យុសម្រាប់ស្តាប់ទាំងប៉ុស្តិ៍ អាអឹម និងអេហ្វអឹម ហើយប្រហែល ១០ភាគរយ ក្នុងចំណោមគ្រួសារ ទាំងអស់មានទូរស័ព្ទដែប្រើប្រាស់។

ដោយគិតទៅលើទីតាំងនេះទើបយើងសម្រេចយកបរិវេណសាកលវិទ្យាល័យវេទមហាប្ញសី ដែលជាសាកល វិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យរដ្ឋទាំង១០ នៅក្នុងប្រទេសកម្ពុជា ហើយជាសាកលវិទ្យាល័យ ដែលមានទីតាំងនៅតាមខេត្ត និងជាតំបន់ដែលអភិវឌ្ឍន៍ មួយផងដែរសម្រាប់ជនបទដាច់ស្រយាល។ គម្រោងសីលា (ជាដៃគូរបស់រាជរដ្ឋាភិបាល និងជាគម្រោងថ្នាក់ជាតិដ៏ធំមួយសម្រាប់គាំទ្រ រាជរដ្ឋាភិបាល) កំពុងតែ ធ្វើការយ៉ាងសកម្មនៅទីនោះ ទោះបីជាមានអង្គការជាច្រើនកំពុងធ្វើការ នៅខេត្តព្រៃវែងក៏ដោយ។ អង្គការទាំងនោះមានដូចជា ភីអិនឃេអេស (ពន្លឺនៃក្តីសង្ឃឹម) ធ្វើការទៅលើផ្នែកកសិកម្ម និងគ្រឹះស្ថានមីក្រូហិរញវត្ថុ ប្រាសាក់ ដែលយកចិត្តទុកដាក់ ទៅលើគម្រោងអភិវឌ្ឍន៍កសិកម្ម។

Untitled Document

KCM OVERVIEW

Kamchai Mear Figures:

Kamchai Mear district is one of 12 districts of Prey Veng Province, about 140Km long from Phnom Penh. Kamchai Mear was covered on 35 182.50ha land, 23 478.10 ha of farming land with 84 161 population included 44 248 women and density of Kamchai Mear is about 239p/km2.

Kamchai Mear has it own capital in Chor 3 village, Kranhoung Commune. The total population of these three communes is 39 541 included 20 988 women, covered on 11 078ha land which have 8 904.45ha. Smoung Cheung Commune is composed of 17 villages, 15 842 population (8 385 women), covered on 4 240ha land (3 441.52ha farm land), and have town located in Pean Pleung village; Smoung Tbaung Commune is composed of 20 villages, 12 157 population (2 424 women), covered on 4 165ha land (3 040.93ha farm land) and have town in Prey Towm Village; and Kranhoung Commune composed of 19 villages, 11 542 population (8 385 women), covered on 2 673ha land (2 422ha farm land), and have town in Kamchai Mear village.

The iREACH Project covers the following communes in the Kamchai Mear District of Prey Veng Province – Smoung Tbaung, Smoung Cheung and Kranhoung - although some services, such as community radio and possibly low cost telephony, may also extend into parts of adjacent communes. The town of Kamchay Mear (the district capital, located in Kranhoung) lies about forty-five kilometres east of the Provincial capital of Prey Veng, over an hour by car due to the largely unpaved roads. The Kamchay Mear District as a whole had a population of about 80,000 in 2003 spread among eight communes and about 42 villages, of whom about half are covered by the pilot. About 70% of those in the District between the ages of six and fourteen attend school, and over half the population is under 18 years of age.

Kamchay Mear district is primarily agricultural. About 90% of the population relies mainly on rice farming for family income, but they also have subsidiary crops, fishing, sugar palm production and some small local businesses. Parts of the district are prone to flooding, but drought is a major concern and hardship for the villagers in the dry months.

All three communes are recorded on a composite poverty index as below the national average. Adult literacy is about 80%, about 74% for women; there is no electricity apart from battery generators; and no paved roads. About 15% of farms have a motorcycle, two thirds a bicycle, and under a third possesses a television. All have a radio set, mainly AM/FM; and reportedly about 10% of families have a mobile telephone.

Unique to the area is the presence of the main campus of MVU, one of only ten public universities in Cambodia and the only one located entirely in rural areas and specializing in rural development. The Seila Programme (Partnership for Local Governance, a major national programme to support local government) is active there, though based in Prey Veng, and a number of NGOs are also present, such as PNKS (Light of Hope) involved in agriculture and small enterprise, and PRASAC, a broad based agricultural development programme.

 
Welcome to iREACH Homepage
 
 
Contact Us |  Site Map |  Privacy
Copyright © 2007-2008 by iREACH, All Rights Reserved