Untitled Document
   
Donwnload Khmer Font |  ការព្យាករណ៏អាកាសធាតុ Weather Forecast Welcome
Login Logout
 
Untitled Document
   Pilot Projects>>Kamchai Mear>>Partner: Maharishi Vedic University(MVU) Untitled Document
Search:   
 
Untitled Document
  Untitled Document

ដៃគូ : សាកលវិទ្យាល័យវេទមហាប្ញសី
សាកលវិទ្យាល័យវេទមហាប្ញសីដែលជាដៃគូរបស់គម្រោងអាយរីជ និងជាសាកលវិទ្យល័យដែលនៅតាមជនបទ តែមួយគតនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺសាកលវិទ្យាល័យមានបេសកកម្ម និងគោលដៅដើម្បីបញ្ចូល ប្រពន្ធ័ព័ត៌មានវិទ្យាសម្រាប់អភិវឌ្ឍន៍ជនបទ។ មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យបានបង្កើតឯកសារ និងសកម្មភាពមួយចំនួននៅជុំវិញ សហគមន៍ក្នុងការអភិវឌ្ឍន៍កសិកម្ម និងជនបទផងដែរ។

បេសកកម្ម
ជួយអោយមានសន្តិភាព, វិបុលភាព និងភាពរុងរឿងនៅក្នុងប្រទេសកម្ពុជាតាមរយៈ ការផ្តល់ការអនុវត្តន៍ ការបង្កើតថ្មី និងការអប់រំជាន់ខ្ពស់, ការបណ្តុះបណ្តាល និងសេវាប្រឹក្សាសម្រាប់ការអប់រំចំពោះជនមិនចេះអក្សរដោយមាន ប្រសិទ្ធភាពលើប្រពន្ធ័ ព័ត៌មានវិទ្យា និងបចេ្ចកវិទ្យា ផ្តល់ដល់ប្រជាជន និងអង្គការដែល ពាក់ព័ន្ធទាំងអស់ក្នុង ប្រទេសកម្ពុជា ដើម្បីអោយមានភាពចុះសម្រុងគ្នា ការគាំទ្រ និងការគោរពសីលធម៌ ទាំងអស់គ្នាធ្វើយ៉ាងណាអោយមានស្ថេរភាព និងភាពស្ថិតស្ថេររហូត។

ប្រវត្តិសងេ្ខបសាកលវិទ្យាល័យ
សាកលវិទ្យាល័យវេទមហាប្ញសីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយការសហការរវាង ក្រសួងអប់រំ យុវជន និងកីឡារបស់ព្រះរាជាណាចក្រកម្ពុជា និងជំនួយមូលនិធិប្រទេស អូស្ត្រាលីសម្រាប់កម្ពុជា (អេអេស៊ីអេហ្វ)។ សាកលវិទ្យាល័យដំណើរការដោយអ្នកគ្រប់គ្រង ដែលបានតែងតាំងដោយរដ្ឋាភិបាលកម្ពុជា អ្នកឯកទេស និងអ្នកប្រឹក្សជនជាតិបរទេស ។

សាកលវិទ្យាល័យមានទីតាំងធំនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ចម្ងាយប្រហែល ១៤០គម ភាគខាងកើត រាជធានីភ្នំពេញ។ សាខាពីរទៀតនៅខេត្តកំពង់ចាម និងទីរួមខេត្ត ព្រៃវែង។ មានសិស្សនិស្សិតចំនួនជាង ១៣០០នាក់ ដែលមកពីបណ្ដាលខេត្តក្រុងនានា ក្នុងប្រទេសកម្ពុជា ថ្មីៗនេះកំពុងចុះឈ្មោះចូលរៀនក្នុងសាកលវិទ្យាល័យ ទាំងបីសាខា។

កម្មវិធីរបស់សាកលវិទ្យាល័យរួមបញ្ចូលថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រង, ថ្នាក់ជំនាញឯកទេស ទីផ្សារ, គណេនយ្យ, ការគ្រប់គ្រងធនធានមនុស្ស និងកសិកម្ម, ឯកទេសក្សេត្រវិទ្យា, ការអភិវឌ្ឍន៍ជនបទ និងគ្រប់គ្រង ធនធានធម្មជាតិ។ ទាំងពីរសាកលវិទ្យាល័យ គ្រប់គ្រង និងកសិកម្ម មានសាស្ត្រាចារ្យដែលមានគុណសម្បត្តិគ្រប់គ្រាន់ទាំងខែ្មរ និងបរទេសជាមួយ ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៃប្រទេសអូស្ត្រាលី ញូវហ្ស៊ាឡេន ឥណ្ឌា និងប្រទេសផ្សេងៗទៀត។

ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
តាមរបាយការណ៍និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺប្រកបដោយគុណភាព និងចំណេះដឹងខ្ពស់ និងអាចទទួលបានការងារប្រកបដោយគុណភាព។ ការសិក្សា គឹមានប្រសិទ្ធិភាពខ្ពស់ងាយយល់ទាំងទ្រឹស្តី និងការអនុវត្តន៍ ក្នុងការធ្វើការងារជាក្រុម និងមានភាពជាអ្នកដឹកនាំប្រកបដោយការយល់ឃើញយ៉ាងត្រឹមត្រូវ។

ករណីសិក្សាផ្នែកវិទ្យាសាស្ត្រចំនួនជាង៦០០ករណីបានសិក្សាពីសាកលវិទ្យាល័យចំនួន២០០ សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវចំនួន៣៣ប្រទេសផ្សេងគ្នា បានផ្តល់ជូន សាកលវិទ្យាល័យ ក្នុងការសិក្សាស្រាវជ្រាវសម្រាប់និស្សិតសិក្សាដើម្បីធ្វើអោយមាន ភាពងាយស្រួលទាំង ចិត្ត កាយ ឥរិយាបថ និង បរិស្ថាន។

Untitled Document

PARTNER: MAHARISHI VEDIC UNIVERSITY

Maharashi Vedic University, iREACH Project Partner, is the only rural-based university in Cambodia, and includes in its mission statement the goal of bringing IT to rural development. It has an established record and an active programme of working with the surrounding community in agriculture and rural development.

THE MISSION STATEMENT
To help bring peace and prosperity to Cambodia through the provision of practical, innovative, and relevant higher education, training and consulting services and non-formal education as well as information and technology to people and organisations throughout Cambodia, whilst maintaining a harmonious, supportive and ethical working environment for its staff and being committed to self-sustainability.

BACKGROUND
Maharishi Vedic University (MVU) was established in 1991 as a joint venture between the Ministry of Education of the Royal Government of Cambodia and the Australian Aid for Cambodia Fund (AACF). The university is run by Cambodian Government appointed administrators and foreign specialists and advisors.
MVU’s main campus is located in Kamchai Mear District, Prey Veng Province, approximately 140km east of Phnom Penh. Two branch campuses are located in Kampong Cham Province and Prey Veng town. Over 1300 students from provinces all over Cambodia are currently enrolled across the three campuses.
MVU’s academic programs include bachelor degrees in Management, specialising in Marketing, Accounting and Human Resource Management and in Agriculture, specialising in Agronomy, Rural Development and Natural Resource Management. Both the Management and Agriculture Faculties include qualified Cambodian professors as well as international professors with degrees from universities in Australia, New Zealand, India and other countries.

SUCCESS OF STUDENTS AND GRADUATES
Our graduates report that they are highly satisfied with their education and are well prepared for their careers. They also report that their education gave them better ability to understand and apply scientific principles, to work cooperatively with others, to lead and guide others and to appreciate different cultures and philosophies.
Over 600 scientific studies conducted at more than 200 universities and research institutions in 33 countries have documented the benefits of the University’s approach to education for mind, body, behavior and environment.

 
Welcome to iREACH Homepage
 
 
Contact Us |  Site Map |  Privacy
Copyright © 2007-2008 by iREACH, All Rights Reserved