Untitled Document
   
Donwnload Khmer Font |  ការព្យាករណ៏អាកាសធាតុ Weather Forecast Welcome
Login Logout
 
Untitled Document
   About iREACH>>Project Overview>>Objectives Untitled Document
Search:   
 
Untitled Document
Untitled Document

គោលបំណងជាទូទៅនៃគម្រោង គឺកសាងភ័ស្តុតាង និងសមត្ថភាពក្នុងការជួយ ពង្រឹងគោលនយោបាយ លើវិស័យ អាយស៊ីធី នៅក្នុងប្រទេសកម្ពុជា និង ការទំនាក់ទំនងពីចម្ងាយ។ ក្នុងន័យបង្កើតស្ថាប័នសំខាន់មួយ នៃអាយស៊ីធី និងការសម្របសម្រួលពីរាជរដ្ឋាភិបាល, អង្គការក្រៅរាជរដ្ឋាភិបាល, បណ្ឌិតសភា និងពាណិជ្ជកម្មឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំ និងកំណត់យុទ្ធសាស្ត្រ ពហុមុខដែលផ្គុំឡើងដោយបច្ចេកវិទ្យា អាយស៊ីធី ផ្សេងៗគ្នា ជាតម្រូវការមូលដ្ឋាន សម្រាប់អភិវឌ្ឍន៍លីសេវាកម្ម ការកសាងស្ថាប័នក្នុងតំបន់ ព្រមទាំងអាជ្ញាធរគ្រប់គ្រង សហគមន៍ ជាមួយនឹងការបង្កើតរូបមន្ត និងការណែនាំលើវិធីសាស្ត្រ ដែលអាចប្រើ ប្រាស់ជាសកលសម្រាប់រាជរដ្ឋាភិបាល ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកការបង្កើត គោលនយោបាយ អាយស៊ីធី ថ្នាក់ជាតិ។
គោលបំណងសំខាន់ៗមាន :
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ័នៃបច្ចេកវិទ្យា អាយស៊ីធី នៅក្នុងតំបន់

  • បង្កើត និងអប់រំ សាកល្បងទៅដល់សហគមន៍ ពីរផ្សេងគ្នាតាមរយៈ ប្រព័ន្ធព័ត៌មានវិទ្យា ដោយមួយនៅជនបទនៃទីក្រុងកែប និងមួយទៀត នៅស្រុកកំចាយមារ។
  • បង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ បច្ចេកវិទ្យាដើម្បីបម្រើសេវា នៅក្នុងសហគមន៍ ដែលវាជាតម្រូវការ និងការចង់បានពីសហគមន៍ផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងវប្បធម៌។
ការពង្រឹងសមត្ថភាព ស្ថាប័នអភិវឌ្ឍន៍និងអាជ្ញាធរនៅក្នុងសហគមន៍
  • ពង្រឹងសមត្ថភាពអង្គភាព ភ្នាក់ងារ និងមនុស្សសំខាន់ៗ ដែលពាក់ព័ន្ធ ដើម្បីធ្វើអោយមានភាពរឹងមាំ លើការអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យា ទៅក្នុង សហគមន៍ និងស្ថាប័នដែលពាក់ព័ន្ធ។
  • ធ្វើឱ្យមានការផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃរបស់ប្រជាជន នៅក្នុងសហគមន៍។ ដោយគ្រប់គ្រង និងធានាឱ្យមានការប្រែប្រួលនៅក្នុង សហគមន៍នៃការ ប្រើប្រាស់លើគ្រប់វិស័យដែល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងការទំនាក់ទំនង។
  • ពង្រឹងសមត្ថភាពអង្គការក្នុងតំបន់ ភ្នាក់ងារ និងមនុស្សដែលសំខាន់ក្នុងការ អនុវត្តន៍គម្រោង ដែលបានចូលរួមក្នុងការងារស្រាវជ្រាវ រួមបញ្ចូលទាំង វិធីសាស្ត្រវាយតម្លៃដោយមានការចូលរួមពីអ្នកជនបទលើតម្រូវការ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការទំនាក់ទំនង និងសេវា ផ្សេងៗ ដើម្បីបង្កើនមុខរបរ និងតាមដានផលប៉ះពាល់ផ្សេងទៀត ពេលប្រើប្រាស់ បច្ចេកវិទ្យា នៅក្នុងសហគមន៍។
  • ធ្វើឱ្យមានការចូលរួមពីស្ត្រី ដើម្បីទទួលបាន ទាំងផលប្រយោជន៍ ក៏ដូចជាការអនុវត្តន៍នៅក្នុងការគ្រប់គ្រងសេវា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការទំនាក់ទំនងឱ្យមានភាពស្មើគ្នា លើផ្នែកយេនឌ័រ គ្រប់សកម្មភាពតាមផែនការដែលបានគ្រោងទុក។
  • ពង្រឹងសមត្ថភាពដល់ ស្ថាប័នមួយចំនួន របស់ប្រជាជនកម្ពុជា ដើម្បីកំណត់ឱ្យបាននូវការផ្តល់អោយត្រូវចំគោលដៅ សម្រាប់ការ បោះពុម្ពផ្សព្វផ្សាយនៃការស្រាវជ្រាវនេះ។
ការពង្រឹងគោលនយោបាយ លើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការទំនាក់ទំនង
  • បង្កើតទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងរាជរដ្ឋាភិបាល (មានក្រសួង ស្ថាប័នសំខាន់ៗ និងអង្គការដែលធ្វើការលើវិស័យនេះ) ឱ្យមានការយល់ស្របជាវិជ្ជមាន ដើម្បីធ្វើការកែប្រែលើការកើនឡើង និងការបង្កើតថ្មីជាសកលមួយ ដោយយកចិត្តទុកដាក់ លើសហគមន៍ ក្រីក្រជាសំខាន់។
  • ធ្វើការវិភាគដោយម៉ត់ចត់ និងចងក្រងជាឯកសារ នូវគ្រប់ដំណើរការ មេរៀន និងសមិទ្ធិផល ដែលសម្រេចបានរបស់គម្រោង ជាពិសេស ទស្សនៈយេនឌ័រ ដើម្បីធ្វើការតាក់តែង ច្បាប់ឱ្យមានប្រសិទ្ធិភាព។
  • ផ្សាភ្ជាប់គ្នារវាងការស្រាវជ្រាវ និងបទពិសោធន៍នៃការទទួលយក គោលនយោបាយជារួមមួយនៃច្បាប់អន្តរជាតិ ជាមួយនឹងការ ស្រាវជ្រាវថ្នាក់ជាតិ។
  • ធ្វើឱ្យមានប្រសិទ្ធិភាពលើគោលនយោបាយ នៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាកទំនងនៅក្នុងប្រទេសកម្ពុជា ដោយមានគោលជំហរច្បាស់លាស់ សម្រាប់ជាកត្តាជម្រុញឱ្យមានការទទួលយកនូវគោលនយោបាយជារួមមួយ។

Untitled Document

The general objective of the project is to build evidence and capacities to help inform Cambodia's ICT and telecommunications policies. In so doing, it will enable key ICT institutions and actors from government, NGOs, academia and private business in Cambodia to design and pilot a multi-faceted strategy that comprises different ICT technologies, need-based service development, local institution-building and community governance, with a view to formulating and recommending a universal access component for the Government of Cambodia to mainstream into national ICT policy.

The specific objectives are:
In local ICT infrastructure development:
  • To establish and nurture two pilot e-communities, one in the rural locality of KrongKep Municipality and the other at Kamchay Mear.
  • To pilot-test a community-driven system of blended technologies in support of services, applications and content identified by the communities as contributing to social, economic and cultural development.
In local capacity building, institutional development and community governance:
  • To build the capacity of local organizations, agencies and key people to mainstream ICTs into community institution building.
  • To support the evolution of a community-driven entity, to manage and ensure the provision of ICT-based services for all sectors of the community.
  • To build the capacity of local organizations, agencies and key people to undertake participatory research, including participatory rural appraisal in ICT-related needs assessment, and in service delivery and enterprise development; and in monitoring the impact of technology access in communities
  • To ensure the participation of women both as beneficiaries and as actors in the management of ICT-based services and to integrate gender analysis in all research aspects of the project.
  • To build the capacities of Cambodian institutions to address issues in a systematic way for research publication.

In mainstreaming ICT policy:
  • To build a national level multi-stakeholder constituency (including Ministries, major institutes and NGOs working in the ICT sector) favorable to the evolution of a progressive and innovative Universal Access Policy focused on all poor communities.
  • To rigorously analyze and document all the processes, lessons and outcomes of the Project, and to include gender indicators for distillation into policy-making.
  • To combine state-of-the-art research and experience of universal access policy as practiced internationally with local and national research.
  • To influence ICT policy in Cambodia, and specifically to mainstream a multi-dimensional approach to universal access policy.

 
Welcome to iREACH Homepage
 
 
Contact Us |  Site Map |  Privacy
Copyright © 2007-2008 by iREACH, All Rights Reserved